ប្រជាពលរដ្ឋ​មួយ​ចំនួន​ថា ពួកគេ​មិន​ទៅ​បោះឆ្នោត​ទេ ទោះបី​បាន​សម្រាក​៣​ថ្ងៃ​ទៅ​ស្រុក​កំណើត - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
ប្រជាពលរដ្ឋ​មួយ​ចំនួន​ថា ពួកគេ​មិន​ទៅ​បោះឆ្នោត​ទេ ទោះបី​បាន​សម្រាក​៣​ថ្ងៃ​ទៅ​ស្រុក​កំណើត

ប្រជាពលរដ្ឋ​មួយ​ចំនួន​ថា ពួកគេ​មិន​ទៅ​បោះឆ្នោត​ទេ ទោះបី​បាន​សម្រាក​៣​ថ្ងៃ​ទៅ​ស្រុក​កំណើត

Share This


ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នាំគ្នា​ទៅលេង​ស្រុកកំណើត និង​ដើរ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ក្នុង ឱកាស​ឈប់​សម្រាក​បោះឆ្នោត​៣​ថ្ងៃ ប៉ុន្តែ​ពួកគេ​ប្ដេជ្ញា​អត់​ទៅ​បោះឆ្នោត​នោះ​ទេ ដោយ​យល់ថា គ្មាន គណបក្ស​ដែល​ខ្លួន​ស្រលាញ់ និង​ការ​បោះឆ្នោត​គ្មាន​សេរី យុត្តិធម៌ ត្រឹមត្រូវ។

ប្រជាពលរដ្ឋ​មួយ​ចំនួន លើកឡើង​ថា ថ្វី​ត្បិត​ពួកគាត់​នាំគ្នា​ត្រឡប់​ទៅ​ស្រុក​មែន ប៉ុន្តែ​ពួកគាត់​មិន​សុទ្ធ​តែ​ទៅ​ចូលរួម​បោះឆ្នោត​នោះ​ទេ គឺ​ពេល​ឈប់​សម្រាក ៣​ថ្ងៃនេះ ពួកគាត់​ឆ្លៀត​ទៅលេង​ស្រុក​កំណើត និង​ទៅ​ដើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា។



កម្មការិនី​រោងចក្រ​ម្នាក់​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ អះអាង​ថា នាង​សម្រេចចិត្ត​មិន​ទៅ បោះឆ្នោត​នោះ​ទេ ព្រោះ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ​ចោល។ កម្មការិនី​រូប​នេះ​អះអាង​ថា នៅ​ថ្ងៃ​បោះឆ្នោត នាង​នឹង​នាំ​គ្រួសារ​ដើរលេង។ «»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ កម្មករ​រោងចក្រ​ម្នាក់ទៀត អះអាង​ថា ទោះបីជា​លោក​មានឈ្មោះ​បោះឆ្នោត ក៏​លោក​មិន​ចាប់អារម្មណ៍​ទៅ បោះ​ដែរ លោក​សុខចិត្ត​ចំណាយ​ពេល​អង្គុយ​ជាមួយ​គ្រួសារ​ផឹក​ស្រា ញាំ​សាច់​ក្លែម​វិញ។ «»



ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ក្រសួង​ការងារ ក្រសួង​អប់រំ និង​ក្រុមហ៊ុន នានា បាន​សម្រួល​ឲ្យ​សិស្ស​និស្សិត កម្មករ និង​បុគ្គលិក ឈប់​សម្រាក ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ ទី​៣០ ខែ​កក្កដា ដើម្បី​ចូលរួម​ការ​បោះឆ្នោត។ ការ​ជួល​សម្រួល​នេះ គឺ​មាន​លក្ខណៈ​ខុសប្លែក​ពី​អាណត្តិ កន្លង​មក​ដែល​ស្ថាប័ន​ទាំងនេះ មិន​ដែល​អើពើ​រឿង​ផ្ដល់​ពេលវេលា​សម្រាក​គ្រប់គ្រាន់​សម្រាប់ ពលរដ្ឋ​ទៅ​បោះឆ្នោត​ឡើយ ដែល​កាល​ណោះ​គេ​សង្ស័យ​ថា របប​លោក ហ៊ុន សែន មាន​ចេតនា រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត ព្រោះ​ដឹង​ថា ពលរដ្ឋ​នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។

យុវនិស្សិត​ម្នាក់​ឈ្មោះ វ៉ា ថានោ ឲ្យ​ដឹង​ថា​ការបោះឆ្នោត​នេះ គ្មាន​សារៈសំខាន់​ឡើយ ព្រោះ​លោក តាមដាន​ព្រឹត្តិការណ៍​នយោបាយ​កន្លងមក​របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង រំលោភ​សិទ្ធិ​មនុស្ស ហើយ​ការបោះឆ្នោត​នេះ​គឺជា​ការបោះឆ្នោត​ក្លែងក្លាយ។ «»



បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ទៀត ឈ្មោះ ស៊ី បុត្រ អះអាង​ថា លោក​សម្រេចចិត្ត មិន​ទៅ​បោះឆ្នោត​ទេ ព្រោះ​ស្រុកកំណើត​លោក​នៅ​ឆ្ងាយ ហើយ​ម្យ៉ាងទៀត កាលពី​បោះឆ្នោត​ឃុំ​-​សង្កាត់​កន្លង​ទៅ លោក​ក៏​ខកខាន​ដែរ។ «»

រីឯ​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ទៀត ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ក្រចេះ ថា ក្នុង​រយៈពេល​ឈប់​សម្រាក​បី​នេះ លោក​បាន​រៀបចំ​ផែនការ​ដើរ​កម្សាន្ត​ជាមួយ​គ្រួសារ និង​មិត្ត ហើយ​មិន​ទៅ​បោះឆ្នោត​ទេ។ «»


សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត វិភាគ​ថា ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ គឺ​អាច​មាន មាន​ចំនួន​អ្នក​មិន​ទៅ​បោះឆ្នោត​ច្រើន ដោយសារតែ​ពួកគេ​យល់​ដឹង​ថា ការ​បោះឆ្នោត​នេះ មិន​មាន យុត្តិធម៌ និង​សេរី ត្រឹមត្រូវ។ លោក​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​ចូលរួម​បោះឆ្នោត គឺ​ដោយ សារ​ពួកគាត់​អាច​រង​សម្ពាធ​នយោបាយ​ពី​កន្លែង​ការងារ។ «»

ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ក្រៅពី​មិន​ទៅ​បោះឆ្នោត​ហើយ​នោះ ពួកគេ នៅតែ​បន្ត​ថត​ម្រាមដៃ​ស្អាត បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) ដែរ ក្នុង​ន័យ​បញ្ជាក់​ថា ពួកគេ​មិន​ទៅ​បោះឆ្នោត​នោះ​ទេ៕ RFA Khmer

ไม่มีความคิดเห็น:

แสดงความคิดเห็น