គោលជំហរ របស់ លោក ដូណាល់ ត្រាំ​ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4_វគ្គបញ្ចប់) - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
គោលជំហរ របស់ លោក ដូណាល់ ត្រាំ​ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4_វគ្គបញ្ចប់)

គោលជំហរ របស់ លោក ដូណាល់ ត្រាំ​ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4_វគ្គបញ្ចប់)

Share This

 គោលជំហរ របស់ លោក ដូណាល់ ត្រាំ​ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4)

សង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (វគ្គបញ្ចប់) ៖   លោកអ្នកបានឃើញហើយថា សង្គ្រាមអាមេរិក នៅប្រទេសអាហ្វហ្គានីស្ថាន បានអូសបន្លាយ ដល់ប្រធានាធិបតីទី៣ គឺលោក ដូណាល់ ត្រាំ ។
ប៉ុន្តែមុននឹងខ្ញុំបង្ហាញគោលនយោបាយរបស់លោក ត្រាំ ខ្ញុំសូមរំលឹកបន្តិចថា នៅចុងអាណត្តិ​​លោក ចច ប៊ូស ពួកតាលីបាន  បានបង្កើនសកម្មភាពឡើងវិញ ដែលនាំអោយលោក​ បារ៉ាក់ អូបាម៉ា បង្កើនកម្លាំងលើសមុន បើទោះបីជាលោកធ្លាប់រិះគន់សង្គ្រាមនេះក៏ដោយ។​  រីឯនៅចុងអាណត្តិរបស់លោក អូបាម៉ា ពួកតាលីបាន បានធ្វើសកម្មភាពឡើងវិញដែរ។  ខាងក្រោមនេះគឺជាជំហររបស់លោកដូណាល់ ត្រាំ។


លោក ដូណាល់ ត្រាំ​ ៖ 

 
១)  លោក ដូណាល់ ត្រាំ បានចេញគោលនយោបាយបញ្ច្រាសវិញនឹងផែនការដកកងទ័ពចេញរបស់លោក អូបាម៉ា ដោយបង្កើនសកម្មភាពរបស់អាមេរិក នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន និងបានសន្យាថា  លោកនឹង«ប្រយុទ្ធទាល់តែឈ្នះ»។ លោក បានបង្កើនទ័ពពី ៨ ៥០០ នាក់ រហូតដល់ ១៤ ០០០ នាក់។ 

២) ក្នុងពេលនេះ ក៏មានសកម្មភាពរបស់ក្រុមភេរវករអាយស៊ីស ធ្វើប្រតិបត្តិការនៅអាហ្វហ្គានីស្ថានដែរ ដូច្នេះអាមេរិក បានទម្លាក់គ្រាប់បែកដ៏ធំជាងគេបំផុត ដែលមិនមានជាតិនុយក្លេអ៊ែរ ដែលមានឈ្មោះថា«មេគ្រាប់បែក» (Mother of all bombs) លើទីតាំងសង្ស័យរបស់ពួកអាយស៊ីសនៅភាគខាងកើតប្រទេស។


៣) មកដល់ឆ្នាំ២០១៩ ក្រុមតាលីបាន និងអាមេរិក បានងាកមកចរចាសន្តិភាព ហើយភាគីទាំងពីរ សម្រេចជាគោលការណ៍លើកិច្ចព្រមព្រៀង ដែលអាចអោយអាមេរិក ដកកងទ័ពចេញ។  រីឯក្រុមតាលីបាន បានប្តេជ្ញាថា មិនផ្តល់ទីជម្រកដល់ពួកភេរវករទៀតទេ។  ចៃដន្យអាក្រក់មកដល់ខែកញ្ញា  លោក ត្រាំ បានផ្អាកការចរចាកិច្ចព្រមព្រៀងនោះ ក្រោយពីពួកសកម្មប្រយុទ្ធ បានសម្លាប់ទាហានអាមេរិកាំងម្នាក់ និងមនុស្ស ១១ នាក់ ផ្សេងទៀត។

 
៤) ប៉ុន្តែនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ សហរដ្ឋអាមេរិក និង មេដឹកនាំក្រុមតាលីបាន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីដកកងទ័ពអាមេរិក ដែលនៅសល់ចំនួន ១៣ ០០០ នាក់ ចេញ ហើយក្នុងនោះស្នើអោយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និង ក្រុមតាលីបាន ចរចាគ្នាដើម្បីបញ្ចប់ជម្លោះ  ប៉ុន្តែកិច្ចព្រមព្រៀងនោះមិនត្រូវបានក្រុមតាលីបានគោរពទេ ដោយបានវាយប្រហារឡើងវិញ។  រីឯប្រធានាធិបតីអាហ្វហ្គានីស្ថាន ក៏មិនព្រមបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងពួកតាលីបានដែរ។

 
៥) ចាប់ពីពេលចុងឆ្នាំ២០២០ មក ក្រុមតាលីបាន មិនបានគោរពតាមកិច្ចព្រមព្រៀងនោះទេ ហើយបានបើកការវាយប្រហារបន្ទាប់ពីការចរចាបង្កើតរដ្ឋាភិបាលចម្រុះបរាជ័យ និងបដិសេធទទួលយកបទឈប់បាញ់គ្នា។ លោក ដូណាល់ ត្រាំ  បានប្រកាសដកកងកម្លាំងចេញអោយអស់ នៅត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ នៅពេលនេះសង្គ្រាមបានបន្តមកដល់ប្រធានាធិបតីអាមេរិកទី៤ គឺ លោក ចូ បៃដិន។ 


ខ្ញុំបានជម្រាបតាំងពីដំបូងអំពីជំហររបស់លោក បៃដិន និង លទ្ធផលដែលបងប្អូនបានឃើញ។
មុននឹងបញ្ចប់ខ្ញុំសូមទាញអារម្មណ៍បងប្អូនអោយត្រិរិះពិចារណាលើចំណុចមួយ។ 


***** តើបងប្អូនឃើញថា មានលក្ខណៈស៊ីសង្វាក់គ្នាទេ រវាងចុងអាណត្តិប្រធានាធិបតីអាមេរិក មួយទៅមួយទៀត និងសកម្មភាពរបស់ក្រុមតាលីបានទេ ?  នៅចុងអាណត្តិលោក ប៊ូស និងលោកអូបាម៉ា  ក្រុមតាលីបានបានបង្កើនសកម្មភាព ដែលនាំអោយប្រធានាធិបតី បន្ទាប់បង្កើនកម្លាំងជួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន សូម្បីតែលោក ដូណាល់ ត្រាំ ក៏បានបង្កើនដែរ ហើយឈានមកដល់ចុងអាណត្តិរបស់លោកត្រាំ​ ក៏ស្ថានការណ៍ដូចគ្នា។ 


ប៉ុន្តែនៅលើកទី ៣ នេះ លោក ចូ  បៃដិន បដិសេធមិនព្រមបង្កើនកម្លាំងដូច២លើកមុនទេ ឬលុបចោលកិច្ចព្រមព្រៀងដែលលោកត្រាំ សម្រេចបានទេ  បើទោះបីជាក្រុមតាលីបាន  មិនគោរពតាមក៏ដោយ  ដោយគ្រាន់តែពន្យារកាលបរិច្ឆេទដកចេញមកត្រឹមដំណាច់ ខែសីហា ប៉ុណ្ណោះ។
នៅមានបញ្ហាមួយទៀត គឺ រ៉ែលោហធាតុកម្រ របស់អាហ្វហ្គានីស្ថាន ដែលមានតម្លៃពី ១ លានលាន(ទ្រីលាន) ដុល្លារទៅ ៣ លានលានដុល្លារ។  

លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ក៏បានលើកបញ្ហានេះ ពិភាក្សាជាមួយនឹងលោកត្រាំដែរ  ដើម្បីទាក់ទាញលោកអោយបន្តរក្សាកម្លាំងអាមេរិកាំង ដោយដឹងថា  លោកត្រាំ ជាអ្នកជំនួញ។
បញ្ហានេះត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ គិតពិចារណាដើម្បីបន្តវត្តមានយោធាអាមេរិក នៅអាហ្វហ្គានីស្ថានដែរ។   ប៉ុន្តែតើរ៉ែលោហធាតុកម្រនេះ មានវាសនាយ៉ាងណាដែរ ក្នុងទំនាក់ទំនងអាមេរិកនិងអាហ្វហ្គានីស្ថាន? 


នៅថ្ងៃស្អែកខ្ញុំនឹងបញ្ជាក់ជូនខ្លះពីរ៉ែលោហធាតុកម្ររបស់អាហ្វហ្គានីស្ថាន។ សូមអរគុណ៕

Credit: Men Kimseng

គោលជំហរ របស់លោក  ចូ បៃដិន (Joe Biden) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (1)គោលជំហរ របស់លោក ចច ប៊ូស (George W. Bush) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (2)គោលជំហរ របស់លោក បារ៉ាក់  អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3),   គោលជំហរ របស់ លោក ដូណាល់ ត្រាំ​ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4_វគ្គបញ្ចប់)រ៉ែលោហធាតុកម្រ (Rare-Earth Elements) របស់អាហ្វហ្គានីស្ថាន, នរណាជាមេដឹកនាំតាលីបង់ ដែលនឹងដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ?





ไม่มีความคิดเห็น:

แสดงความคิดเห็น