លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ។
លោកបណ្ឌិត កែម ឡី ត្រូវបានសាធារណជនជាច្រើនបានស្គាល់លោកតាមរយៈការវិភាគលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេសនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ហើយលោកត្រូវបានពលរដ្ឋខ្មែរដែលគាំទ្រការវិភាគរបស់លោក ហៅថាជាអ្នកវិភាគឯករាជ្យ ដែលនិយាយចំៗទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត ទោះបីជាលោកបានដឹងជាមុនថា លោកប្រឈមនឹងការបាញ់សម្លាប់ដោយប្រការណាមួយក្ដី ។
ចាប់តាំងពីថ្ងៃដែលឃាតករស្រេកឈាម ហ៊ុន តូ បានបាញ់សន្លាប់លោក ១០ កក្កដា ២០១៦ រហូតថ្ងៃនេះ លោកបណ្ឌិត និងក្រុមគ្រួសាររបស់លោកមិនទាន់បានទទួលយុត្តិធម៌ពីរបបតិរិច្ឆាន ហ៊ុន សែន ឡើយ ។
តាមការកត់សម្គាល់ ថ្វីត្បិតតែលោកបណ្ឌិត កែម ឡី ត្រូវបានលាចាកលោកហើយក្តី តែវិរភាពដ៏អង់អាចក្លាហាន និងការលះបង់របស់លោក ត្រូវបានកូនខ្មែរជាច្រើន រួមទាំងយុវជន និងអ្នកនយោបាយផងដែរ គោរពស្រឡាញ់ និងឲ្យតម្លៃលោកជានិច្ច ។
ជាក់ស្តែងនៅប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ក្នុងរយះពេលគម្រប់ខួបពីរឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត ពលរដ្ឋខ្មែរ យុវជន និងអ្នកនយោបាយជាច្រើនទាំងក្នុង និងក្រៅប្រទេស បាននាំគ្នាធ្វើបុណ្យរំលឹកគុណ និងទាមទារឲ្យរបប ហ៊ុន សែន ផ្តល់យុត្តិធម៌ជូនលោក និងក្រុមគ្រួសារ ស្ទើរគ្រប់ទីកន្លែង ។
ជាការកត់សម្គាល់ ចាប់តាំងពីថ្ងៃលោកបណ្ឌិត កែម ឡី ត្រូវឃាតករ ហ៊ុន តូ បាញ់សម្លាប់ រហូតដល់ពេលនេះក៏មានបក្សនយោបាយយ៉ាងតិចពីរដែរគឺបក្ស មូលដ្ឋាន និងបក្ស ខ្មែរតែមួយ តែងតែអួតខ្លួនថាជាក្រុម កែម ឡី និយមផងដែរ តែការពិតក្រុមទាំងពីរនេះមិនដែលហ៊ានទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ឡើយ ហើយអ្វីដែលពួកគេបានធ្វើគឺ ពួកគេបានត្រឹមតែយកកិត្តិយស កេរឈ្មោះលោកបណ្ឌិត កែម ឡី ធ្វើជាឈ្នាន់ឃោសនាដើម្បីបោកពលរដ្ឋរកសម្លេងឆ្នោតសំរាប់ពួកគេប៉ុណ្ណោះ ដែលទង្វើរដ៏ថោកទាបនេះយើងអាចនិយាយបានថា ក្រុមនេះ ជាក្រុមសមគំនិតជាមួយឃាតករ យកសពធ្វើអាជីវកម្ម ៕
ប្រភព៖ Chham Chhany



ไม่มีความคิดเห็น:
แสดงความคิดเห็น