សេតវិមានកាលពីល្ងាចថ្ងៃអាទិត្យទី២៩ ខែកក្កដានេះ ទើប បានចេញសេចក្តីការណ៍មួយថ្កោលទោសការបោះឆ្នោតកម្ពុជាក្នុងថ្ងៃដដែលនេះ ដែលមិនមានការចូលរួមពីគណបក្សប្រឆាំងសំខាន់ជាងគេ និងព្រមានចាត់វិធានការទណ្ឌកម្មបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែល VOA ទើបបានទទួលនៅមុននេះ។
សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនៃអ្នកនាំពាក្យសេតវិមាននេះ បានបញ្ជាក់ថា ៖
«សហរដ្ឋអាមេរិកសោកស្តាយចំពោះការណ៍ដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា មិនមានភាពសេរី ឬយុត្តិធម៌ ហើយខកខានមិនបានតំណាងឲ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជា។ ការបោះឆ្នោតប្រកបដោយបញ្ហានេះ និងដែលបានរាំរាំងការចូលរួមរបស់គណបក្សប្រឆាំងចម្បងរបស់កម្ពុជា តំណាងឲ្យការថយក្រោយដ៏ធ្ងន់ធ្ងរបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យដែលមានចារនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សមិទ្ធិផលរបស់កម្ពុជាក្នុងការលើកតម្កើងការសម្រុះសម្រួលខាងនយោបាយនិងកំណើនសេដ្ឋកិច្ចដែលមានចាប់តាំងពីសន្ធិសញ្ញាទីក្រុងបារីសឆ្នាំ១៩៩១មក។»
សេចក្តីថ្លែងការណ៍នោះបានព្រមានបន្តថា សហរដ្ឋអាមេរិកនឹងចាត់វិធានការណ៍ជាបន្តបន្ទាប់តបនឹងការបោះឆ្នោតជាតិនេះការដើរថយក្រោយខាងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា ដោយបញ្ជាក់ថាវិធានការថ្មីៗទៀតនឹងរួមមានការពង្រីកកម្មវិធីរឹតត្បិតទិដ្ឋាការចូលសហរដ្ឋអាមេរិកដែលត្រូវប្រកាសកាលពីខែធ្នូឆ្នាំ ២០១៧ ៕
អូស្ត្រាលី តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រីJulie Bishop បានសម្តែងការខកចិត្ត ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។ ជាការបោះឆ្នោត ដែលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ។ ក្រៅពីសម្តែងការព្រួយបារម្ភ ចំពោះការបោះឆ្នោតនៅកម្ពុជា លោកស្រី Julie Bishop ថា ក្នុងនាមជាមិត្តដ៏យូរអង្វែងជាមួយកម្ពុជា អូស្ត្រាលីនឹងបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សេរីភាពនៅក្នុងការជជែកពិភាក្សាផ្នែកនយោបាយ ដោយគ្មានអំពើហិង្សានិងការបំភិតបំភ័យ។ នេះជាការលើកឡើងរបស់លោកស្រី Julie Bishopនៅក្នុងសេចក្តីថ្លែងការណ៍។
ក្រៅពីអូស្ត្រាលី ក៏មានអាមេរិកមួយទៀតដែរ ដែលបានចេញសេចក្តីថ្លែងការណ៍សោកស្តាយ ចំពោះការបោះឆ្នោត នៅកម្ពុជាថា មិនមែនតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ គ្មានភាពសេរី និងយុត្តិធម៌។ សេចក្តីថ្លែងការណ៍ ក៏បានព្រមានពីការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដូចជា ការពង្រីកកម្មវិធី រឹតត្បិតទិដ្ឋាការ ចូលសហរដ្ឋអាមេរិក ដែលត្រូវប្រកាសកាលពីខែធ្នូឆ្នាំ២០១៧ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា ការលើកឡើងរបស់អាមេរិកបែបនេះ គឺដើម្បីការពារផលប្រយោជន៍នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការចេញទៅបោះឆ្នោត ពីប្រជាពលរដ្ឋខ្មែរប្រមាណជាង៨០% បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាមានទំនួលខុសត្រូវខ្ពស់ លើជោគវាសនាប្រទេសជាតិខ្លួនឯង បើទោះបីជាមានការញុះញង់មិនឲ្យទៅបោះឆ្នោតក៏ដោយ។
គួរកត់សំគាល់ថា បន្ទាប់ពីកម្ពុជាបិទបញ្ចប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ គឺអូស្ត្រាលីនិងអាមេរិក ជាប្រទេសដំបូងគេ ដែលបានចេញមុខប្រកាស សម្តែងការមិនពេញចិត្ត ចំពោះការបោះឆ្នោតនៅកម្ពុជា៕









ไม่มีความคิดเห็น:
แสดงความคิดเห็น