របបចោរកាន់តែធ្ងន់កឡើងៗ! សហភាពអឺរ៉ុប និងកាណាដា ចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត ២៩កក្កដា២០១៨ កន្លងមកនេះ - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
របបចោរកាន់តែធ្ងន់កឡើងៗ! សហភាពអឺរ៉ុប និងកាណាដា ចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត ២៩កក្កដា២០១៨ កន្លងមកនេះ

របបចោរកាន់តែធ្ងន់កឡើងៗ! សហភាពអឺរ៉ុប និងកាណាដា ចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត ២៩កក្កដា២០១៨ កន្លងមកនេះ

Share This

ឆ្លើយតបទៅនឹងការរបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះ ទាំងសហភាពអឺរ៉ុប ទាំងកាណាដា បានចេញសេចក្តីថ្លែងការណ៍រៀង ៗ ខ្លួន

សហភាព​អឺរ៉ុបបានចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួនមួយកាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ ដោយចាត់​ទុក​ការ​បោះឆ្នោត នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ថា៖



១) ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយរឹតត្បិត​​ខ្លាំង។
                                                                                                                                                               
២) មិនមានការចូលរួមរបស់គណបក្ស​ប្រឆាំងក្នុង​ការបោះឆ្នោត

៣) រឹតត្បិតមតិរិះគន់ អ្នកជំទាស់ និង សង្គមស៊ីវិល

៤) ប្រើប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ

៥) បន្តឃុំខ្លួនប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខ ដោយគ្មានការជំនុំជម្រះ

៦) ហាមឃាត់អ្នកនយោបាយភាគីប្រឆាំង ១១៨ រូប

៧) រឹតត្បិតសារព័ត៌មានឯករាជ្យ



ជាចុងក្រោយ សហភាព​អឺរ៉ុប ព្រលយពាក្យថា បើគ្មានការស្តារស្ថានការណ៍នយោបាយនៅកម្ពុជាទេ សហភាពអឺរ៉ុបគ្មានអ្វីក្រៅពីការដាក់ទណ្ឌកម្មដោយការដកហូតកូតាអនុគ្រោះពន្ធនោះទេ ។

ចំណែកខាងប្រទេសកាណាដាក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០១៨ ដោយចាត់ទុកការបោះឆ្នោតនោះ ថា៖



១) មានការគំរាមកំហែងអ្នកបោះឆ្នោត

២) មានការប្រើប្រព័ន្ធតុលាការជាឧបករណ៍នយោបាយដើម្បីបំភិតបំភ័យ និង កម្ចាត់ភាគីប្រឆាំង ដូចជា ចាប់ខ្លួនប្រធានបក្សប្រឆាំង លោក កឹម សុខា ដាក់គុក

៣) មានការកៀបសង្កត់សង្គមស៊ីវិល និង​ សារពត៌មានឯករាជ្យ

ទង្វើទាំងអស់នេះ ប្រទេសកាណាដាចាត់ទុកថា មិនមែនជាសញ្ញានៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ទេ ។




ជាចុងក្រោយ ប្រទេសកាណាដាស្នើឲ្យរដ្ឋាភិបាលកម្ពុជាស្តារសិទ្ធិពលរដ្ឋ សេរីភាពនៃការបញ្ចេញមតិ ការចូលរួមផ្នែកនយោបាយ និង ការដោះលែងប្រធានបក្សជំទាស់ លោក កឹម សុខា ដោយឥតលក្ខខណ្ឌ និង ស្នើឲ្យបើកលំហដល់សង្គមស៊ីវិល សារពត៌មាន និង ពលរដ្ឋចូលរួមក្នុងដំណើរការបោះឆ្នោតមួយប្រកបដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យ ៕ Khmer Leaking News





ไม่มีความคิดเห็น:

แสดงความคิดเห็น