គោលជំហរ របស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3) - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
គោលជំហរ របស់លោក បារ៉ាក់  អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3)

គោលជំហរ របស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3)

Share This

 គោលជំហរ របស់លោក បារ៉ាក់  អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3)

កាលពីថ្ងៃពុធខ្ញុំបានបង្ហាញពីគោលជំហររបស់លោកប្រធានាធិបតី ចច ប៊ូស​ក្នុងការចាប់ផ្តើមសង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ​ លោក ប៊ូស គិតថា អាចធ្វើសង្គ្រាម តែក្នុងរយៈពេលខ្លី ដើម្បីតាមកម្ទេចពួកភេរវករអាល់ ខៃដា ប៉ុន្តែបានអូសបន្លាយអស់រយៈពេលជាង ៧ឆ្នាំ និងបន្ត រហូតដល់អាណត្តិប្រធានាធិបតី បន្ទាប់ គឺ លោក បារ៉ាក់ អូបាម៉ា ដែលមកពី គណបក្សប្រជាធិបតេយ្យ។
ខាងក្រោមនេះជាជំហររបស់ លោក អូបាម៉ា​ ។


លោក បារ៉ាក់ អូបាម៉ា ៖


១) លោក អូបាម៉ា តែងតែរិះគន់ថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន អូសបន្លាយពេលយូរពេក ។ ​ ប៉ុន្តែ នៅដើមអាណត្តិ នៅខែកុម្ភៈ ឆ្នាំ២០០៩ លោក បានបញ្ជូនទ័ពបន្ថែមចំនួន ១៧ ០០០ នាក់ ទៅចូលរួមនឹងកម្លាំង ដែលមានស្រាប់ចំនួន ៣៦ ០០០នាក់។  ការណ៍នេះ ដើម្បីទប់ស្កាត់ កម្លាំងតាលីបាន ដែលបានកើនឡើង។  ដល់ចុងឆ្នាំ២០០៩ លោកបង្កើនទ័ពទៀត ដែលធ្វើអោយចំនួនទ័ពសរុបឡើងដល់ជិត ១០ម៉ឺន នាក់។

 
២) លោក ចូ បៃដិន ដែលពេលនោះ ជា អនុប្រធានាធិបតី បានជំទាស់ មិនអោយបញ្ជូនបន្ថែមទេ ដោយ លោក យល់ថា  បេសកកម្មរបស់ អាមេរិក បានឃ្លាតចាកឆ្ងាយពីគោលបំណងដើម។ ទន្ទឹមនឹងនោះចលនាពលរដ្ឋអាមេរិកាំង ប្រឆាំងនឹងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ក៏កាន់តែធំ ហើយបានរិះគន់ផែនការរបស់ លោក អូបាម៉ា។  សម្ព័ន្ធមិត្ត ណាតូ ក៏ហត់នឿយ មិនចង់បញ្ជូនកម្លាំងបន្ថែម បើទោះបីជាពួកគេមិនដាក់កម្លាំងប្រយុទ្ធក៏ដោយ។

   
៣) យុទ្ធសាស្ត្រអាមេរិក បានប្តូរមកផ្តោតលើការប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធតាលីបាន និងអាល់ ខៃដា ដែលលាក់ពួននៅប្រទេសប៉ាគីស្ថានផងដែរ។ នៅឆ្នាំ២០១១ ក្រុមទ័ពពិសេសរបស់អាមេរិក បានសម្លាប់ អូសាម៉ា ប៊ីនឡាដិន មេក្រុមអាល់ ខៃដា នៅក្នុងទឹកដីប៉ាគីស្ថាន ក្រោយពីរត់ពួន អស់រយៈពេល ១០ឆ្នាំ និង យកសាកសពទៅកប់ចោលក្នុងសមុទ្រ។ 


៤) នៅឆ្នាំ២០១៣ កងកម្លាំងណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រគល់ការទទួលខុសត្រូវផ្នែកសន្តិសុខជាផ្លូវការទៅរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ កងទ័ពអាមេរិក ត្រូវកាត់បន្ថយ មកនៅត្រឹម ៩៨០០ នាក់ និងបន្ថយតួនាទី មកត្រឹមតែជាអ្នកបង្ហាត់ហ្វឹកហ្វឺន និងលើការងារប្រឆាំងភេរវកម្ម។  (មកដល់ពេលនេះលោកអ្នកអានដឹងច្បាស់ហើយថា ប្រតិបត្តិការប្រយុទ្ធរបស់អាមេរិកាំងទ្រង់ទ្រាយធំ បានចប់ជាផ្លូវការនៅត្រឹមពេល មេអាល់ ខៃដា បានស្លាប់បាត់បង់ជីវិត)។ 

 
៥) នៅឆ្នាំ២០១៤ លោកប្រធានាធិបតី អូបាម៉ា ប្រកាសពីពេលវេលា ដកកងទ័ពអាមេរិកចេញទៅវិញ អោយអស់នៅឆ្នាំ២០១៦។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ស្រាប់តែក្រុមតាលីបាន បានកើនកម្លាំងជាថ្មី និងធ្វើសកម្មភាពនៅតាមតំបន់ផ្សេងៗ ក្នុងប្រទេស។ ការណ៍នេះបង្ខំអោយទាហានអាមេរិកាំង បន្តនៅមួយរយៈទៀត ខណៈលោកអូបាម៉ា បានចប់ អាណត្តិទី ២។

 
ឥឡូវនេះ សង្គ្រាមនៅអាហ្វហ្គានីស្ថាន ត្រូវបានផ្ទេរទៅប្រធានាធិបតី ទី ៣ គឺ លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ ដែលចូលកាន់តំណែង នៅដើមឆ្នាំ២០១៧ ។ 


នៅថ្ងៃស្អែកខ្ញុំនឹងបង្ហាញគោលជំហររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និង ថា តើ កត្តាធនធានរ៉ែ ដ៏កម្ររបស់ អាហ្វហ្គានីស្ថាន មានចំណែកយ៉ាងណាខ្លះដែរ ដល់ការសម្រេចចិត្តរបស់លោក។

 
អ្វីដែលខ្ញុំបានបង្ហាញគឺជាហេតុការណ៍ពិត ប៉ុន្តែបងប្អូនអាចបញ្ចេញទស្សនៈ ខាងក្រោមបាន។ សូមអរគុណ៕

Credit: Men Kimseng

គោលជំហរ របស់លោក  ចូ បៃដិន (Joe Biden) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (1)គោលជំហរ របស់លោក ចច ប៊ូស (George W. Bush) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (2)គោលជំហរ របស់លោក បារ៉ាក់  អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3),   គោលជំហរ របស់ លោក ដូណាល់ ត្រាំ​ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4_វគ្គបញ្ចប់)រ៉ែលោហធាតុកម្រ (Rare-Earth Elements) របស់អាហ្វហ្គានីស្ថាន, នរណាជាមេដឹកនាំតាលីបង់ ដែលនឹងដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ?

រួបភាព ៖​ អ្នកវិភាគ​  និង​ អតីត​យុទ្ធជន​អាមេរិកាំង​ ក្នុង​សង្គ្រាម​នៅ​ អាហ្វហ្គានីស្ថាន​ បានថ្លែង​ថា​ ក្រុម​អ្នកបើកបរ​យន្តហោះ​នេះ​ គួរទទួលបានមេដាយវីរបុរស​​ ​ Purple Heart ក្នុងការជួយសង្គ្រោះប្រជាជនអាហ្វហ្គានីស្ថាន ទាំងនេះ ​ព្រោះពួកគេ​សុខចិត្ត​បំពាន​ច្បាប់​យន្តហោះ​ដែល​អនុញ្ញាត​អោយដឹកអ្នកដំណើរត្រឹមតែ ៣០០ នាក់ មកដឹកជម្លៀសរហូតដល់ទៅជាង ៦០០ នាក់ ពួក​គេ​មិន​ខ្លាច​ថ្នាក់​លើ​បន្ទោស​ទេ​ គឺ​ចាត់​ទុក​ជីវិត​មនុស្ស​សំខាន់​ជាង​ ។​​  (ដោយ​ស្មោះ​ត្រង់​ខ្ញុំ​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ពេល​មេីលឃេីញ​រូបថត​នេះ)។



ไม่มีความคิดเห็น:

แสดงความคิดเห็น