គោលជំហរ របស់លោក ចូ បៃដិន(Joe Biden) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន
សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានអូសបន្លាយគ្របដណ្តប់លើ អាណត្តិ ប្រធានាធិបតីអាមេរិកាំងចំនួន ៤ រូប ។
បងប្អូនដឹងទេថា ប្រធានាធិបតីអាមេរិកាំង នីមួយៗ មានគោលជំហរ យ៉ាងណាចំពោះសង្គ្រាមនោះ?
សូមចាប់ផ្តើមដំបូងដោយផ្តោតលើលោក ចូ បៃដិន ៖
១) លោក ចូ បៃដិន ចូលមកកាន់អំណាច ដោយបានប្តេជ្ញាបញ្ចប់សង្គ្រាមរបស់អាមេរិកនៅប្រទេស អាហ្វហ្គានីស្ថាន បើទោះបីជារងការរិះគន់ក៏ដោយ។ អ្នករិះគន់បារម្ភខ្លាចមានវិបត្តិមនុស្សធម៌ និងអសន្តិសុខ នៅទីនោះ។
២) លោក បៃដិន ឃោសនាឈរឈ្មោះប្រធានាធិបតី ដោយប្តេជ្ញាបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន។ គ្រាន់តែជាប់ឆ្នោតភ្លាមលោកសន្យាដកកងទ័ពចេញ។ នៅខែមេសាឆ្នាំ ២០២១ លោកប្រកាស ដកកងទ័ពអាមេរិកចេញអោយអស់ត្រឹមខែកញ្ញា ដែល ជាខួបទី២០ នៃការវាយប្រហារ របស់ក្រុមភេរវករមកលើ សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០១។
៣) តាំងពីនៅជាអនុប្រធានាធិបតីលោក បៃដិន ការពារ មិនអោយសហរដ្ឋអាមេរិកងាកចេញពីបេសកកម្មដើម គឺ តាមកម្ទេចក្រុមភេរវកម្មអាល់ខៃដា និង ហេដ្ឋារចនាសម្ព័ន្ធ របស់ពួកវាទេ ដោយទុកការងារការពារជាតិលើមេដឹកនាំអាហ្វហ្គានីស្ថាន រៀនដោះស្រាយដោយខ្លួនឯង។
៤) ប៉ុន្តែពេលដែលពួកតាលីបាន បានចូលមកដល់កៀកទីក្រុងកាប៊ុល លោក បៃដិន បានបញ្ជាអោយបន្ថែមកម្លាំង ៥០០០នាក់ ជាបណ្តោះអាសន្ន ដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូតអាមេរិក។ មកដល់ថ្មើនេះទាហានអាមេរិក នៅអាហ្វហ្គានីស្ថាន មានចំនួន ៦០០០ នាក់។
(វគ្គបន្តខ្ញុំនឹងជម្រាបពីគោលជំហររបស់លោកប្រធានាធិបតី អូបាម៉ា លោក ប៊ូស និង លោកដូណាល់ ត្រាំ)។
ចំណុចខាងលើជាការពិត គឺ មិនមែនការវិភាគទេ ប៉ុន្តែបងប្អូនអាចបញ្ចេញមតិខាងក្រោមបាន។ សូមអរគុណ៕
Credit: Men Kimseng
គោលជំហរ របស់លោក ចូ បៃដិន (Joe Biden) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (1), គោលជំហរ របស់លោក ចច ប៊ូស (George W. Bush) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (2), គោលជំហរ របស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (3), គោលជំហរ របស់ លោក ដូណាល់ ត្រាំ (Donald Trump) រឿងសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន (4_វគ្គបញ្ចប់), រ៉ែលោហធាតុកម្រ (Rare-Earth Elements) របស់អាហ្វហ្គានីស្ថាន, នរណាជាមេដឹកនាំតាលីបង់ ដែលនឹងដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ?




ไม่มีความคิดเห็น:
แสดงความคิดเห็น