ត្រួសៗ ៤ ឆ្នាំ ដូណាល់ ត្រាំ បានសាងវីរកម្ម យ៉ាងពុះកញ្ជ្រោលប្រដាប់ទុកក្នុងពិភពផែនដី រួមមាន ÷
- កសាងមហាកំពែងយក្សទប់ស្កាត់ម៉ិកស៊ិក
- ទស្សនកិច្ចកូរ៉េខាងជើង
- លបលួចប្រហារនាយឧត្តមសេនីយ៍យោធា ដ៏សំខាន់របស់ អ៊ីរ៉ង់
- ហាមមូស្លីមចូលប្រទេស ដាច់ខាត
- បង្កសង្គ្រាមពាណិជ្ជកម្មជាមួយចិន
- ដកហូតតំណែងមន្ត្រីរាជការតាមរយៈ Twitter
- នាំសហរដ្ឋអាមេរិក ដើរចេញពី សន្ធិសញ្ញាទីក្រុងប៉ារីស
- បញ្ជាក្រុមបាតុករអោយទៅបញ្ចុះទម្ងន់
- អួតក្អេងក្អាងថាខ្លួនឯង មានប្រព័ន្ធស៊ាំនឹងមេរោគកូវីដ១៩ ទីបំផុតក៏ចាញ់អាត្មាឆ្លងកូវីដ១៩ ព្រោះសេចក្តីប្រមាទ ដូចពុទ្ធថា "បមាទោ មច្ចុនោ បទំ - ការធ្វេសប្រហែស ជាផ្លូវ នៃសេចក្តីស្លាប់"
- ជាប្រធានាធិបតីសហរដ្ឋអាមេរិក ដំបូងគេបង្អស់ ដែលត្រូវបណ្ដាញសង្គមប្លក់គណនីចោល
- ជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបង្អស់ ដែលត្រូវបានសភាតំណាងរាស្ត្រនៃសហរដ្ឋអាមេរិក ប្ដឹងដកហូតតំណែង ប្រធានាធិបតី ចោល ដល់ទៅ ២ លើក ។
- ។ល។ និង ។ល។ នៅសល់វេលាតែ ៥ ថ្ងៃទៀត ប៉ុណ្ណោះ អាចនឹងមិនទទួលបានសិទ្ធិពិសេស ជាអតីតៈ ប្រធានាធិបតីនៃ សហរដ្ឋអាមេរិក ទៀតផង បើ ព្រឹទ្ធសភានៃសហរដ្ឋអាមេរិក ចុះមតិជា ឯកឆន្ទ ដកតំណែង ប្រធានាធិបតី ពី ដូណាល់ ត្រាំ ។
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น