សាកល្បងពិចារណាពី​មូលហេតុរដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
សាកល្បងពិចារណាពី​មូលហេតុរដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ

សាកល្បងពិចារណាពី​មូលហេតុរដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ

Share This

សាកល្បងពិចារណាពី​មូលហេតុរដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ​ ៖

ការដួលរលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន តែក្នុងរយៈពេល ១១ ថ្ងៃ បានធ្វើឲ្យភ្ញាក់ផ្អើលដល់ពិភពលោក និងមន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិក ។ ការណ៍នេះដោយសារ សហរដ្ឋអាមេរិក បានចំណាយថវិកា ពេលវេលាហ្វឹកហ្វឺន និងផ្តល់អាវុធយុទ្ធភណ្ឌ ជាច្រើនក្នុងរយៈពេល ២០ ឆ្នាំ កន្លងមកនេះ ។
ក្នុងខណៈបទពិសោធនេះ នឹងត្រូវអ្នកជំនាញសិក្សាជាច្រើន ក្នុងពេលខាងមុខ លោក Carter Malkasian អ្នកសង្កេតការណ៍ប្រទេសអាហ្វហ្គានីស្ថាន ជាយូរហើយ និងជាអ្នកនិពន្ធសៀវភៅ «សង្គ្រាមអាមេរិកាំងនៅអាហ្វហ្គានីស្ថាន» បានផ្តល់ការសង្កេតដូចតទៅ៖ 


១) ក្រុមតាលីបាន បានប្រយុទ្ធដោយកម្លាំងមនោគមវិជ្ជាច្បាស់លាស់ គឺបណ្តេញបរទេសឈ្លានពានចេញពីប្រទេស ដែលជាគុណតម្លៃនៃប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ។នៅពេលប្រយុទ្ធគ្នាពួកតាលីបាន មិនញញើតស្លាប់ និងសម្លាប់ទាហានឬប៉ូលិសទេ ដែលផ្ទុយគ្នានឹងប៉ូលិស និងទាហានរដ្ឋាភិបាល​ ។ 


២) មេទាហានអាហ្វហ្គានីស្ថានខ្វះភាពជាអ្នកដឹកនាំ និង មិនយកចិត្តទុកដាក់ដល់គ្រួសារយុទ្ធជនពលី ដែលធ្វើឲ្យស្មារតីទាហានធ្លាក់ចុះ ។ រយៈពេលជាច្រើនឆ្នាំ ស្ទើរតែរកមេបញ្ជាការណាដែលមានសមត្ថភាពដឹកនាំមិនបាន សូម្បីតែអ្នកខ្លះ ដែលអាមេរិកធ្លាប់សរសើរ ក៏ក្រោយមកមានពាក់ព័ន្ធនឹងអំពើពុករលួយ និងអសមត្ថភាពហើយត្រូវដកចេញ ។
 

៣) មេទាហានខ្លះលួចលុយប្រាក់ខែទាហាន ។ លុយបើកសម្រាប់ទិញអង្ករល្អបំផុត បែរជាយកទៅទិញអង្ករថោកៗនិងអន់គុណភាពឲ្យទាហានហូប ។ អ្នកខ្លះរហូតដល់លួចលក់ឧសដែលទុកសម្រាប់ទាហានដុតកម្តៅនៅរដូវរងារ ។ 


 

៤) មេទាហានបង្កើតក្រុមគ្រួសារបក្ខពួកនិយម និងមេខ្លះ មិនចេះអក្សរ និងមិនចេះរាប់លេខផង ដែលធ្វើឲ្យពួកគេមិនយល់ពី របៀបថែរក្សាសម្ភារៈ ដែលមានតាំងពីអាវុធ រហូតដល់រថយន្ត និងលើកសំណើ សុំគ្រឿងបន្លាស់ជាដើម ។ មេបញ្ជាការខ្លះ មិនចេះមើលផែនទីផង។ ជាឧទាហរណ៍ ពេលបាញ់គោលដៅពួកតាលីបាន គឺបាញ់ខុស មួយគីឡូម៉ែត្រក៏មាន។អ្នកខ្លះមិនដឹងថា ពេលប្រយុទ្ធត្រូវដាក់ទាហានប៉ុន្មាននាក់ នៅទីតាំងណានៅឡើយ ។

 
៥)
តាំងពីឆ្នាំ ២០០១ មក មានប៉ូលិស និងទាហាន ស្លាប់អស់ជិត ៦០,០០០ នាក់។ ការណ៍នេះ មានន័យថា ពួកគេត្រូវជ្រើសរើសទាហានថ្មី ដែលត្រូវហ្វឹកហ្វឺនតាំងពីដើមទីឡើងវិញ។ អ្នកខ្លះគ្មានសមត្ថភាព អាចរៀនជំនាញដែលស្មុគស្មាញទេ ។  អ្នកខ្លះបានរត់ចោលជួរ ដោយសារតែមេទាហានតឹងរ៉ឹងជ្រុល គឺ សូម្បីតែទូរស័ព្ទមកគ្រួសារក៏មិនបាន ។ 

 
៦)
ស្មារតីត្រៀមលក្ខណៈប្រយុទ្ធមិនមែនជាទម្លាប់របស់ពួកគេ ។ ឧទាហរណ៍ ពេលព្រឹកឡើងទាហានអាមេរិកាំង ស្លៀកពាក់ឯកសណ្ឋាន និងអាវុធត្រៀមរួចស្រេចតាំងពីថ្ងៃមិនទាន់រះ  ប៉ុន្តែថ្ងៃរះហើយទាហានអាហ្វហ្គានីស្ថាន ទើបតែងើបឡើងស្រែករកអាហារព្រឹកជាដើម ។ មេបញ្ជាការខ្លះទើបដាក់បទបញ្ជា ។  ពួកគេត្រូវការទាហានអាមេរិកាំងដឹកនាំជានិច្ច ។ 


៧) ទាហានអាមេរិកាំង ដែលធ្វើការនៅជាប់នឹងទាហានអាហ្វហ្គានីស្ថាន ទើបដឹងពីអសមត្ថភាព របស់ទាហានទាំងនោះច្បាស់  ប៉ុន្តែថ្នាក់ដឹកនាំ នៅក្រសួងការពារជាតិអាមេរិក និងសេតវិមាន ចេះតែនិយាយដដែលៗ ថា ពួកអាហ្វហ្គានីស្ថាន កំពុងនាំមុខ និងប្រយុទ្ធខ្លាំងក្លា ។

 
៨) ពេលប្រយុទ្ធតាំងពីដើមឆ្នាំនេះមកពួកគេមិនអាចទប់ទល់បាន ។ រីឯការគាំទ្ររបស់អាមេរិកពីអាកាសក៏ធ្លាក់ចុះ ។ ទាហានម្នាក់សារភាពថា ពួកតាលីបាន ថែមទាំងឲ្យលុយទាហានរដ្ឋាភិបាល ដើម្បីកុំឲ្យប្រយុទ្ធ និងឲ្យលុយច្រើនជាងគេ ទៅមេទាហាន។ សូម្បីមេទាហានថ្នាក់ខ្ពស់ ក៏លែងចង់ប្រយុទ្ធ ដូច្នេះ ផលប៉ះពាល់ ធ្លាក់ដល់មេទាហានខាងក្រោម លែងចង់ប្រយុទ្ធដែរ។ 

 
៩) កម្លាំងដែលខ្លាំងរបស់អាហ្វហ្គានីស្ថាន គឺ ទាហានកុម្មង់ដូ ដែលទទួលបានការហ្វឹកហ្វឺនខ្លាំងក្លា ។ ពួកគេមានតែ​​ ២២,០០០នាក់ ក្នុងចំណោមទាហាន ៣០០,០០០នាក់ ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ​កម្លាំងពួកគេរាយប៉ាយស្ទើរតែគ្រប់ទីកន្លែង​ទៅជួយទាហានមូលដ្ឋាន​ដើម្បីដឹកនាំប្រយុទ្ធ​ព្រោះតែអសមត្ថភាពរបស់ទាហានមូលដ្ឋាន ដែលមិនសមនឹងគោលបំណង​នៃបេសកកម្មក្រុមនេះ​ដែលប្រើសម្រាប់បេសសកម្មពិសេស។ 

 

 
១០) ពេលដែលពួកតាលីបាន ចូលមកវាយប្រហារនៅសប្តាហ៍ចុងក្រោយនេះ ពួកកុម្មង់ដូ មិនព្រមចុះចាញ់ទេ គឺ ប្រយុទ្ធស្លាប់រស់ ក៏ប៉ុន្តែរដ្ឋាភិបាល បានបញ្ជាចេញពីទីក្រុងកាប៊ុលឲ្យទម្លាក់អាវុធ ។ ដូច្នេះ ពួកគេខ្លះ ក៏រត់ទៅពួន នៅផ្ទះមិត្តភក្តិទាំងព្រលឹងចុងសក់។ សូម្បីតែកងកុម្មង់ដូ នៅក្រុងកាប៊ុល ក៏ថ្នាក់ដឹកនាំ នៅក្រសួងការពារជាតិមិនបញ្ជាឲ្យប្រយុទ្ធដែរ ។ ពួកទាហានកុម្មង់ដូខ្លះ យល់ថា មេដឹកនាំរបស់ពួកគេក្បត់ពួកគេ និងប្រជាពលរដ្ឋ និងមិនសក្តិសមជាមនុស្សទេ ដោយសារពួកគេ ត្រូវរត់ចោលស្រុក និងភ័យព្រួយជីវិត ដោយសារមិនទុកចិត្តពួកតាលីបាន ។ 


(ដកស្រង់សង្ខេបពីអត្ថបទរបស់វិទ្យុ NPR ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១)

Credit : Men Kimseng

 





 










ไม่มีความคิดเห็น:

แสดงความคิดเห็น