សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាចំនួន១៥០លានដុល្លារបន្ថែមដល់ប្រទេសអ៊ុយក្រែន - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាចំនួន១៥០លានដុល្លារបន្ថែមដល់ប្រទេសអ៊ុយក្រែន

សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាចំនួន១៥០លានដុល្លារបន្ថែមដល់ប្រទេសអ៊ុយក្រែន

Share This

សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាចំនួន១៥០លានដុល្លារបន្ថែមដល់ប្រទេសអ៊ុយក្រែន

សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយយោធាចំនួន ១៥០ លានដុល្លារ បន្ថែមដល់ ប្រទេសអ៊ុយក្រែន ក្នុងនោះមានគ្រាប់កាំភ្លើងផ្លោង ១៥៥ ម.ម. សម្រាប់កាំភ្លើងផ្លោងធុន Howitzer ចំនួន ២៥០០០ គ្រាប់ រ៉ាដាចាប់ទិសគ្រាប់ផ្លោង ដើម្បីផ្លោងសងវិញ ឧបករណ៍រាំងខ្ទប់អាវុធសត្រូវ និងគ្រឿងបន្លាស់ ។ 

ជាសរុប សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាអោយអ៊ុយក្រែនចំនួន ៣.៨ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថា  ថវិកាដែលសភាបានអនុម័ត កាលពីលើកមុនជិតអស់ហើយ ដូច្នេះត្រូវបង្កើនល្បឿនអនុម័តផ្តល់ចំនួន ៣៣ ពាន់លានដុល្លារទៀត ដើម្បីអោយអ៊ុយក្រែន ច្បាំងតស៊ូជាមួយនឹងសត្រូវរុស្ស៊ីឈ្លានពាន ក្នុងរយៈពេល ៥ ខែ ទៅមុខទៀត ៕ 

(VOA News)

ក្រុមហ៊ុន Lockheed Martin នឹងពង្រីកការផលិតប្រព័ន្ធកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ Javelin









ไม่มีความคิดเห็น:

แสดงความคิดเห็น