ក្រុមហ៊ុន Lockheed Martin នឹងពង្រីកការផលិតប្រព័ន្ធកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ Javelin
ក្រុមហ៊ុន Lockheed Martin នឹងពង្រីកការផលិតប្រព័ន្ធកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ Javelin របស់ខ្លួន មុនការបញ្ជាពីមន្ទីរបញ្ចកោណ ដោយសារភាពបន្ទាន់នៃស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានអន្ធ.ពា.លរុស្ស៊ីរុករានឈ្លានពានប្រល័យពូជសាសន៍ យ៉ាងគឃ្លើន ។
លោក James Taiclet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី Joe Biden នឹងចុះទៅរោងចក្រផលិតអាវុធរបស់ក្រុមហ៊ុន Lockheed Martin ក្នុងរដ្ឋ Alabama របស់សហរដ្ឋអាមេរិក ជាកន្លែងដែលក្រុមហ៊ុនផលិតមីស៊ីលបាញ់ពីលើស្មា Javelins នៅសប្តាហ៍ក្រោយ ។
លោក Taiclet បានប្រាប់ក្រុមប្រឹក្សាអាត្លង់ទិកថា “យើងនឹងឆ្ពោះទៅមុខមុនតម្រូវការ ហើយយើងនឹងវិនិយោគលើមីស៊ីល Javelins ដើម្បីជួយសង្គ្រោះជីវិតសម្រាប់ជនជាតិអ៊ុយក្រែន” ។
ទន្ទឹមគ្នានោះ ក្រុមហ៊ុន Lockheed Martin ក៏កំពុងពិចារណាលើការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើនរបស់ខ្លួនសម្រាប់មីស៊ីល Javelins ផងដែរ ដើម្បីធានាថា ពួកគេទាំងអស់អាចពង្រីកផលិតកម្មបានយ៉ាងឆាប់រហ័ស និងជៀសវាងការកកស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ។
ចំណែកមន្ទីរបញ្ចកោណបាននិយាយនៅក្នុងការចេញផ្សាយ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ កន្លងមកនេះ ថា រដ្ឋបាលលោក Biden បានផ្តល់ជំនួយផ្នែកសន្តិសុខ ដល់ អ៊ុយក្រែន ចំនួន ៣.៤ ពាន់លានដុល្លារ ដែលរួមមានមីស៊ីល Javelins ជាង ៥,៥០០ ដើម ចាប់តាំងពីប្រទេសអន្ធ.ពា.លរុស្ស៊ី បានចាប់ផ្តើមឈ្លានពានប្រល័យពូជសាសន៍ ទៅលើប្រទេសអ៊ុយក្រែន យ៉ាងសា.ហា.វ.ព្រៃ.ផ្សៃ និង យ៉ាងគឃ្លើន កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ មក ៕

.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpeg)
ไม่มีความคิดเห็น:
แสดงความคิดเห็น