* មហន្តរាយខ្មែរស្លូតត្រង់មកដល់ហើយ ព្រោះក្នុងខួរមន្ត្រីធំបក្សស៊ីភីភី ចាត់ទុករាល់ខ្មែរជាសត្រូវ នេះបើយោងតាមសារសំឡេងបែបធ្លាយ របស់មន្ត្រីធំស៊ីភីភី ថា តាមសម្លាប់ខ្មែរ ទ្របក្សសង្គ្រោះជាតិ ដោយរូបភាព បើកឡានបំបុក ជាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសពលករខ្មែរនៅកូរ៉េ និង ជប៉ុន ដែលទ្របក្សសង្គ្រោះជាតិ ហើយត្រឡប់មកលេងស្រុក ត្រូវចាត់ការចោលក្នុងរូបភាពនេះ! បើមិនទាន់ត្រឡប់មក ពួកគេនឹងបញ្ជូននិងបញ្ជាពួកជើងកាង ទៅចាត់ការចោល ដល់កូរ៉េ និងជប៉ុនតែម្ដង! និយាយពីរឿងនេះដូចជាធ្លាប់លឺមានព័ត៌មាន ពករដ្ឋខ្មែរត្រូវគេចាក់សម្លាប់ចោលខ្លះដែរ កន្លងមក នៅជប៉ុន និងកូរ៉េ ។ នៅពេលពួកជើងកាងក្លាយជាឃាតករ ដែលត្រូវរដ្ឋាភិបាលប្រទេសកូរ៉េ និងជប៉ុន ចាប់បញ្ជូនមកស្រុកខ្មែរវិញ រដ្ឋាភិបាលស៊ីភីភីនឹងចិញ្ចឹមពួកគេយ៉ាងល្អ! នេះបើយោងតាមសារសំឡេងបែកធ្លាយ របស់មន្ត្រីធំ បក្សស៊ីភីភី ។
* រឿងគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាអាវុធថ្មី របស់បក្សក្ដាប់អំណាច ប្រើសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ ដែលគាំទ្រ គណបក្សសង្គ្រោះជាតិ ចោល !។ រឿងនេះមិនមែនេះជារឿងលេងសើចទេ គិតមើលទៅ ព្រោះ មួយថ្ងៃ ៗ លឺតែព័ត៌មាន ចុះផ្សាយ ពលរដ្ឋខ្មែរត្រូវស្លាប់ដោយរូបភាពគ្រោះថ្នាក់ចរាចរណ៍ មិនដែលដាច់មួយថ្ងៃឡើយ! នេះជារឿងធំរបស់មនុស្សជាតិ ជាគ្រោះធំរបស់ពលរដ្ឋខ្មែរស្លូតត្រង់ ដូច្នេះ សូមអំពាវនាវដល់អង្គការ និងស្ថាប័ន ក្រៅរដ្ឋាភិបាល ដែលទាក់ទង ត្រូវតែសិក្សាវិច័យស៊ើបអង្កេត អោយលម្អិតលើករណីនេះ។
* លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងមកនេះ បានផ្តល់សម្ភាសន៍ដល់អង្គភាពព័ត៌មាន Fresh News ដែលជារោងចក្រផលិតព័ត៌មានរបស់គណបក្សក្ដាប់អំណាច បកស្រាយ និងពន្យល់លំអិតពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុប ដែលគណកម្មាធិការអឺរ៉ុបកំពុងជជែកក្នុងការដកចេញនោះ។ លោក ហេង សួរ ក៏បានវាយប្រហារទៅលើក្រុមប្រឆាំងផងដែរ ដែលបានរិះគន់ជំហររបស់នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ ។
ក្រោយការថ្លែងចុចចំបញ្ហាក្តៅរបស់ក្រុមអតីតអ្នកនយោបាយប្រឆាំងប្រយោជន៍ជាតិនោះ បានធ្វើឲ្យពួកគេខឹងសម្បាជាមួយលោក ហេង សួរ ហើយនៅថ្ងៃនេះ ពួកគេបានបញ្ចេញសារសំឡេងមួយលើបណ្តាញសង្គមដោយអះអាងថាជាសំឡេងរបស់លោក ហេង សួរ៕







ไม่มีความคิดเห็น:
แสดงความคิดเห็น