ព័ត៌មានថ្មីៗបែកធ្លាយទៀតហើយបងប្អូនអើយ៖ ភស្តុតាងបញ្ជាក់ពីត្រកូល ហ៊ុន ជាប់ពាក់ពន្ធ័ជាមួយក្រុមឧក្រិដ្ឋជជួញដូរមនុស្សមកអាល្លឺម៉ង់ - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
ព័ត៌មានថ្មីៗបែកធ្លាយទៀតហើយបងប្អូនអើយ៖ ភស្តុតាងបញ្ជាក់ពីត្រកូល ហ៊ុន ជាប់ពាក់ពន្ធ័ជាមួយក្រុមឧក្រិដ្ឋជជួញដូរមនុស្សមកអាល្លឺម៉ង់

ព័ត៌មានថ្មីៗបែកធ្លាយទៀតហើយបងប្អូនអើយ៖ ភស្តុតាងបញ្ជាក់ពីត្រកូល ហ៊ុន ជាប់ពាក់ពន្ធ័ជាមួយក្រុមឧក្រិដ្ឋជជួញដូរមនុស្សមកអាល្លឺម៉ង់

Share This

ភស្តុតាងបញ្ជាក់ពីត្រកូល ហ៊ុន ជាប់ពាក់ពន្ធ័ជាមួយក្រុមឧក្រិដ្ឋជជួញដូរមនុស្សមកអាល្លឺម៉ង់

ពត៌មានច្បាស់ការណ៍ពីបុគ្គលិកទូតខ្មែរនៅអាល្លឺម៉ង់ បានឲ្យដឹងថា មិនមែនជារឿងថ្មីថ្មោងទេ ដែលទូតខ្មែរនៅអាល្លឺម៉ង់រត់ពន្ធមនុស្សពីកម្ពុជា ឲ្យមករស់នៅក្នុងប្រទេសអាល្លឺម៉ង់ គឺមានច្រើនឆ្នាំហើយ រហូតមកដល់សព្វថ្ងៃនេះក៏នៅតែបន្តយ៉ាងរលួន ព្រោះក្រុមឧក្រិដ្ឋជនជួញដូរមនុស្សទាំងនោះសុទ្ធតែជាអ្នកមានអំណាចនៅកម្ពុជាដូចជា ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី ខៀវ កាញ្ញារិទ្ធ និងផៃ ស៊ីផាន ជាដើម រួមទាំងមានក្រុមទទួលចាត់ចែងការងារដូចជា Rodek Brd Phin Chhunteang ឧត្តមសេនីយ៍ទោ សន សុផល Samnang Chan កុល កុសល Ros Thansan សា កុសល Davy Oul Kong Samrach និងមនុស្សជាច្រើននាក់ទៀតនៅក្នុងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តប្តី ប្រពន្ធ ម៉ាណែត ។

ប្រភពបានឲ្យដឹងថា ដើម្បីបញ្ជូនមនុស្សមកអាល្លឺម៉ង់បានពួកឧក្រិដ្ឋជនទាំងនោះធ្វើសកម្មភាពបំភាន់ភ្នែករដ្ឋាភិបាលអាល្លឺម៉ង់ដូចតទៅ៖

ទី១. បើមនុស្សដែលគេត្រូវយកមកអាល្លឺម៉ង់ទាំងក្រុមគ្រួសារ ឬមនុស្សមានអាយុច្រើន គេតែងតាំងអ្នកដែលពួកគេជួញដូរទាំងនោះជាមន្ត្រីទូត ឲ្យមកបម្រើការក្នុងទូតខ្មែរនៅអាល្លឺម៉ង់ ក្នុងតម្លៃពី $30000 ទៅ$50000 ។

ទី២. បើមនុស្សដែលគេជួញដូរនៅក្មេង ហើយចង់មកនៅអាល្លឺម៉ង់តែម្នាក់ឯង គេលក់អាហាររូបករណ៍ដែលរដ្ឋាភិបាលអាល្លឺម៉ង់តែងតែផ្តល់ឲ្យកម្ពុជា ជារៀងរាល់ឆ្នាំ ទៅឲ្យមនុស្សនោះក្នុងតម្លៃចាប់ពី $18000 ទៅ$25000 ។

ប្រភពបញ្ជាក់ថា មនុស្សដែលពួកគេជួញដូរទាំងអស់ ពួកគេតែងតែយកលុយមុន ហើយពេលដែលពួកគេយកមនុស្សមកដល់អាល្លឺម៉ង់ហើយ ពួកគេតែងរៀបចំឯកសារក្លែងក្លាយសុំសិទ្ធិជ្រកកោននយោបាយ ដោយបញ្ជាក់ក្នុងឯកសារថាជនទាំងនោះជាសកម្មជនរបស់គណបក្ស សម រង្ស៊ី ហើយបច្ចុប្បន្នបញ្ជាក់ថាជាសកម្មជន CNRP តែតាមការពិតវាសុទ្ធតែរឿងបន្លំឯកសារទាំអស់ ឯកសារទាំងនោះចេញដោយទូតខ្មែរនៅអាល្លឺម៉ង ដែលសព្វថ្ងៃមានលោកស្រី ទូច ផារត្ន័ ជាឯកអគ្គរាជទូត ។

ក្នុងចំណោមមនុស្សដែលពួកឧក្រិដ្ឋជនយកមកក៏មានអ្នកខ្លះគេឲ្យរៀបការប្តី ឬប្រពន្ធជនជាតិអាល្លឺម៉ងដើម្បីបានសិទ្ធិរស់នៅដោយមិនបាច់សុំសិទ្ធិជ្រកកោននយោបាយ ។ ចំណែកអ្នកខ្លះទៀតក៏ត្រូវខាតបង់ អស់លុយតែមិនបានមក ក្នុងនោះស្ត្រីខ្លះលុយក៏អស់ខ្លួនប្រាណក៏បង់ តែនៅតែមិនបានមកនៅអាល្លឺម៉ង់ក៏មាន ហើយក្មេងភាគច្រើនដែលពួកឧក្រិដ្ឋជនយកមកអាល្លឺម៉ង់បានហើយ ពួកគេយកតែងយកទៅដាក់ក្នុងមណ្ឌលកុមាររបស់ប្រទេសអាល្លឺម៉ង់តែម្តង ។

ក្រុមឧក្រិដ្ឋជនជួញដូរមនុស្សដែលយកស្ថានទូតខ្មែរជាទីតាំងនេះ មិនត្រឹមតែជួញដូរមនុស្សជាលក្ខណៈគ្រួសារ ជាកុមារ ឬនិស្សិតនោះទេ សូម្បីតែជនឆបោកដែលរត់គេចពីម្ចាស់បំណុលក៏មានដែរ ជាក់ស្តែងជនឆបោកឈ្មោះ ហុង ប៉ោឡេង ជាប្តី ប្រពន្ធឈ្មោះ សំរិទ្ធ ចន្ធី មានកូនបីនាក់ ដែលដើមឡើយជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ រស់នៅសង្កាត់ព្រែកប្រា បានបោកលុយគេជាង $9លាន ក៏ត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរមនុស្សនេះយកមកអាល្លឺម៉ង់ ជួយរត់ឯកសារឲ្យមានសិទ្ធិរស់នៅដែរ ហើយកូនទាំងបី ស្រីមួយ ប្រុសពីរ គេយកទៅដាក់ក្នុងមណ្ឌលកុមារ ។

ភស្តតាងដែលអាចបញ្ជាក់កាន់តែច្បាស់គឺ កុល កុសល បានមកទទួលរាក់ទាក់ ស្វាគមន៍ ហ៊ុន សែន យ៉ាងជិតស្និត ក្នុងពេលដែល ហ៊ុន សែន មកប្រជុំនៅប៊ែលហ្សិក ៕



ប្រភព៖ Chham Chhany


ไม่มีความคิดเห็น:

แสดงความคิดเห็น