ស្ដាប់សារសំឡេងលោករបស់ ហេង សួរ ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន ធ្លាប់បានរៀបចំផែនការពិឃាតពលករ-ពលការិនីខ្មែរនៅកូរ៉េខាងត្បូង ដែលបានត្រឡប់មកលេងស្រុកកំណើត អស់ជាច្រើននាក់ហើយ ។
នៅក្នុងសារបែកធ្លាយខ្សែអាត់សំឡេងមួយមានរយៈពេលជាង ១នាទី បានបែកធ្លាយ និងត្រូវបណ្ដាញសង្គមហ្វេសប៊ុក ចែកចាយព្រោងព្រាត ដែលគេសង្ស័យថា ជាសំឡេងរបស់អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និយាយពីការរៀបចំផែនការជួលក្រុមជនពាល ឲ្យបង្កអំពើហិង្សា និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម លើក្រុមប្រឆាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា។ នេះជាខ្លឹមសារនៃខ្សែអាត់សំឡេងដូចតទៅ៖
«យើងមិនអាចលើកលែងទោសចំពោះពួកអ្នកដែលហ៊ានប្រមាថមេដឹកនាំយើងទេ។ ពិនិត្យមើល..យើងនៅហ្នុងមានស្គាល់បណ្ដាញខាងណា..អើ.ត្រូវចាប់ផ្ដើមធ្វើដូចនៅកូរ៉េ អ៊ីចឹង គឺរកពួកជើងកាងមួយចំនួន ..មើលមុខសញ្ញាណាដែលចាំបាច់ យកជើងកាងទៅវ៉ៃយវាទៅ ហើយជើងកាងត្រឡប់មកវិញយើងចិញ្ចឹម។ ធ្វើម៉េចអោយអាមួយហ្នឹងវាប្រកាច់ប្រកិននៅនោះចុះ។ ពួកអាជើងកាងគេមិនដែលចាប់ដាក់គុកនៅស្រុកគេទេ គេចាប់តែបន្តិចគេប្រលែងមកអោយជាប់គុកស្រុកយើង ហើយចាំពេលមកដល់ស្រុកយើងចាំយើងចិញ្ចឹម។ រឿងនេះមិនអាចលេងសើចបានទេ ច្រើនដង ហើយ ..លើកមុនយើងមិននេះទេ ប៉ុន្តែលើកនេះ ទៅគឺនៅចំពោះមុខ ហើយគេហ៊ានជាន់បែបនេះ គឺយើងមិនអាចលើកលែងអោយវាបានទេ ។ ហើយបងស៊េង ថ្ងៃមុនថា អោយមុខសញ្ញាអ្នកដែល ជាសកម្មជនពួកវាម៉ោហ្នឹងណា ..ឥឡូវនេះ គឺយើងត្រូវធ្វើកិច្ចការនេះបន្តិច ។ អានេះម៉ោអោយវា គ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរនឹងទៅ»។
នៅលើទំព័រហ្វេសប់ុករបស់ពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានចុះផ្សាយថា៖ "លឺសារសំលេងបែកធ្លាយរបស់ ហេង សួ មកទើបភ្ងាក់ខ្លួនព្រើតទើបដឹងថា៖ អោយតែអ្នកកូរ៉េឬជប៉ុនទៅលេងស្រុកខ្មែរគឺតែងតែគ្រោះថ្នាក់ចរាចរណ៍ដូចជា ឡានកិនស្លាប់ បុកបាក់ជើង ។ វាពិតជាជាក់ស្តែងពេកហើយ ខ្ញុំស្គាល់នារីម្នាក់នៅខេត្តកំពង់ឆ្នាំងនាងទៅលេងខ្មែរបាន១ខែនៅសល់តែ២ថ្ងៃឡើងមកកូរ៉េវិញត្រូវបានឡានកិនស្លាប់។ ហើយ៤ទៅ៥ថ្ងៃនេះមានប្អូនម្នាក់ទៀតទៅលេងស្រុកខ្មែរគេបុកបាក់ជើង ហើយបងវាបង្កើតត្រូវគេបាញ់សម្លាប់ស្រស់ៗនៅឯស្រុកកំណើត។
នោះហាក់បញ្ជាក់ឃើញថា អ្នកកាន់អំណាចសព្វថ្ងៃស្អប់ខ្មែររស់នៅក្រៅស្រុកណាស់ ព្រោះខ្មែរក្រៅស្រុកដឹងច្រើន ហើយតែងតែប្រឆាំង លោក ហ៑ុន សែន ដូច្នេះខ្ញុំតែងប្រាប់អ្នកដ៏ទៃថា សូមកុំទៅលេងប្រទេសខ្មែរអីគ្មានសុវត្ថិភាពទេ គ្រោះថ្នាក់ណាស់ គឺដូច ហេង សួ និយាយចឹង គេធ្វើគ្រោះថ្នាក់ចរាចរណ៍ ក្នុងរូបភាពណា១ជាក់ជាមិនខាន សូមប្រុងប្រយ័ត្នទាំងអស់គ្នា។ "






ไม่มีความคิดเห็น:
แสดงความคิดเห็น