អុញនោះ! បែកធ្លាយសារសំងាត់រឿងបុរសមាត់ស្ពែះឈ្មោះ ឈាង វុន ដែលធ្លាប់ជាចោរលួចឡាន ចែចូវ កញ្ញា លី ចន្ទវតី នាំឡើងរដ្ឋសភា ដើម្បីធ្វើស៊ី… - Bhumi​ Thmey​

ចែកចាយព័ត៌មានក្ដៅៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ ជាតិ​ អន្តរជាតិ និងចំណេះដឹង ។

🌎🌍🌏 សារព័ត៌មានភូមិថ្មី / BhumiThmeyNews ចែកចាយព័ត៌មានក្ដៅ ៗ ពិត ច្បាស់ រហ័ស ទាន់ហេតុការណ៍ ចរន្តសង្គម នយោបាយ សេដ្ឋកិច្ច ជាតិ​ អន្តរជាតិ និង ចំណេះដឹង។🌎🌍🌏
PopCash.net
អុញនោះ! បែកធ្លាយសារសំងាត់រឿងបុរសមាត់ស្ពែះឈ្មោះ ឈាង វុន ដែលធ្លាប់ជាចោរលួចឡាន ចែចូវ កញ្ញា លី ចន្ទវតី នាំឡើងរដ្ឋសភា ដើម្បីធ្វើស៊ី…

អុញនោះ! បែកធ្លាយសារសំងាត់រឿងបុរសមាត់ស្ពែះឈ្មោះ ឈាង វុន ដែលធ្លាប់ជាចោរលួចឡាន ចែចូវ កញ្ញា លី ចន្ទវតី នាំឡើងរដ្ឋសភា ដើម្បីធ្វើស៊ី…

Share This

លោក ឈាង វុន ដែលគេស្គាល់ថាជាបុរសមាត់ស្ពែះ និងធ្លាប់ជាចោរលួចឡាន ប្រចាំរដ្ឋសភានោះ តែងតែមានបញ្ហាឆាឆៅស្រី ៗ ខាងភាគីកប្សប្រឆាំង ជាពិសេស កាលពីសម័យ កញ្ញា ស៊ិន ចាន់ពៅ រ៉ូហ្សេត ធ្វើការងារជាចៅសង្កាត់នៅឃុំអូរចា ខេត្តបាត់​ដំបង ។



បន្ទាប់ពីមានសារព្រមានរបស់លោក ស ខេង  ក៏ស្ងប់ស្ងាត់បាត់សំឡេងលោក ឈាង វុន មួយរយៈយូរ រហូតមកដល់ការបោះឆ្នោត ២៩ កក្កដា ២០១៨ នេះ   មិនដឹងជាអផ្សុកឬយ៉ាងណា លោក ឈាង​ វុន ក៏ចេញមុខផ្លឺមទៀត ចាប់ផ្តើមបញ្ចេញចរិតដើម ដើរល្បាតស្រាតខោ ឆាឆៅកញ្ញា លី ចន្ទវតី ម្តង ដោយចាប់ផ្តើមចែចូវតាមឆាត បបួលឡើងរដ្ឋសភាផឹកកាហ្វេលំហែអារម្មណ៍ ។



ឃើញថា លោក ឈាង វុន ចាប់ផ្តើមចាប់អារម្មណ៍ កញ្ញា លី ចន្ទវតី ម្តង ព្រោះកញ្ញាមានរូបសម្រស់ស្អាត និង ឆ្លាតឈ្លាសវៃ ស្គាល់បរិយាកាសនយោបាយសព្វថ្ងៃច្បាស់លាស់




សង្ស័យ ព្រោះហេតុនោះឯង លោក ឈាង វុន ទើបបបួលកញ្ញា លី ចន្ទវតី ទៅផឹកកាហ្វេនៅរដ្ឋសភា អាចមានរឿងអ្វីផ្សេងនៅខាងក្រោយខ្នង ឬ អាចជាល្បិចគោចាស់ចង់ប្រទះស្មៅខ្ចីទេដឹង ក្រៅពីលេសថា ចង់ផ្លាស់ប្តូរទស្សនៈនយោបាយ ។


ឆ្ងល់ឥតល្ហែ ម៉េចមិនទុកឱកាសឲ្យក្មេងបានបញ្ចេញមតិយោបល់ផងទៅ  ប្រឹងក្តិចត្រួយកូនខ្មែរដល់ណា ទុកឲ្យលូតលាស់ផង !! ៕ Khmer Leaking News







ไม่มีความคิดเห็น:

แสดงความคิดเห็น